​Griezmann ទម្លាយ​ថា ​ពិបាក​ទាក់ទង​​ជាមួយ​Messiណាស់ ក្រោយចូលរួមជាង​​៣​ខែ​​

ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ​ Antoine Griezmann បានសារភាពថា ខ្លួន​​មាន​ការលំបាកក្នុងការនិយាយជាមួយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ណាស់ ចាប់តាំងពី​បានចូលរួមជាមួយក្រុម Barcelona នៅរដូវក្តៅនេះ។

កីឡាករ​រូប​នេះ បានថ្លែងប្រាប់សារព័ត៌មាន​​ថា៖ «​Messi មិនមែន​ជា​មនុស្ស​និយាយ​ច្រើន​ទេ ហើយ​ខ្ញុំ​ក៏​អញ្ចឹង​ដែរ ដូច្នេះ​វា​មាន​លក្ខណៈ​ពិបាក​សម្រាប់​ពួក​យើង​ ក្នុង​ការ​ទាក់ទង​រក​គ្នា​។ ខ្ញុំ​ក៏​ធ្លាប់​ឲ្យ​តែ​ដល់​គេ​ដែរ ហើយ​យើង​កំពុង​តែ​ដើរ​លើ​ផ្លូវ​តែ​មួយ។ ប៉ុន្តែ Messi របួស​ច្រើន​ពេក ដូច្នេះ​វា​ពិបាក​ណាស់​ក្នុង​ការ​បង្កើត​ទំនាក់ទំនង»។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​មក​ដល់​ក្លឹប​ Barcelona មក Griezmann លេង​បាន ៨ប្រកួត ហើយ​រក​បាន ៣​គ្រាប់៕

ប្រភព៖ Marca