សពតារាកំប្លែង នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ នៅព្រឹកនេះ
កម្សាន្ត
2.9K

ភ្នំពេញ៖ នៅវេលាម៉ោង៣ព្រឹកនេះ សពតារាកំប្លែង នាយ សានម៉ៅ បានដឹកមកដល់វត្តព្រែកប្រាហើយ មបងប្អូនទៅជូនដំណើរគាត់ជាលើកចុងក្រោយផង។

សូមបញ្ជាក់ថា តារាកំប្លែង នាយ សាន ម៉ៅ ទទួលមរណៈភាព នៅវេលារម៉ោង៦រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ នៅមន្ទីពេទ្យនៅខេត្ត អ៊ូប៊ុន ប្រទេសថៃ”។

សម្រាប់ដំណឹងនេះបានធ្វើឲ្យមហាជនទូទាំងប្រទេសមានអារម្មណ៍សោកសៅ និងក្តុកក្តួលយ៉ាងខ្លាំង ក្រោយបាត់បង់តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពបែបនេះ។ ម៉្យាងវិញទៀត អ្នកគាំទ្រជាច្រើនក៏បានបង្ហោះសាររំលែកទុក្ខចំពោះគ្រួសារសពផងដែរ៕

តារាកំប្លែងលោក ធូ ចំរ៉ុង ហៅ សាន ម៉ៅ ជាតារាកំប្លែងមានឈ្មោះបោះសំឡេងងនៅក្នុងប្រទេសកម្ពុជា និងបានធ្លាក់ខ្លួនឈឺធ្ងន់សន្លប់ស្តូកស្ដឹងជាច្រើនខែមកហើយ។ ដោយសារការព្យាបាលនៅកម្ពុជាមិនធូរស្រាល ទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅសង្គ្រោះនៅក្រៅប្រទេស ហើយបានទទួលមរណៈភាពមុននេះ។

ក្នុងនាមជាកូនខ្មែរ និងជាអ្នក ដែលតែងតែគាំទ្រនិងចូលចិត្តរាល់ការសម្ដែងរបស់គាត់ តំណាងក្រុមការងារ TVFB សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផង ។