អ្នកនាង ខាត់ សុឃីម អរគុណបងចោរដែលលួចខ្វេះកញ្ចក់រថយន្ត ងំត្រង់ទិញប៉ះកញ្ចក់ខ្លួនឯងទៀត! (មានវីដេអូ)
កម្សាន្ត
3.27K

ភ្នំពេញ៖ មួយរយៈនេះ នៅក្នុងរាជធានីភ្នំពេញ ហាក់បីដូចជាមានការកើនឡើងនូវករណី ចោរលួចស្លាកលេខរថយន្ត និងចោរលួចខ្វេះកញ្ចក់រថយន្តប្រជាពលរដ្ឋជាញឹកញាប់ ជាពិសេសគឺរដូវបុណ្យទៀនតែម្តង។

មហាជនជាច្រើនបានលើកឡើងថា ក្រុមចោរទាំងនេះ តែងតែធ្វើសកម្មភាព ទៅលើរថយន្តគ្រប់ប្រភេទ និងភាគច្រើនគឺលើរថយន្តស៊េរីទំនើប អ្វីដែលកាន់តែហួសចិត្តនោះ ពេលម្ចាស់រថយន្តតាមរកទិញកញ្ចក់ដែលបាត់នោះ បែរជាប៉ះចំកញ្ចក់រថយន្តខ្លួនឯងទៀត សបញ្ជាក់ឲ្យឃើញថា ករណីទាំងនេះ បើគ្មានអ្នកចាំទិញផលចោរកម្មទាំងនេះទេ ករណីលួចបែបនេះក៏មិនកើតឡើងដែរ សូមសមត្ថកិច្ចមេត្តាជួយពិនិត្យមើលតាមបណ្តាទីតាំងទាំងនោះផងទាន! ។

ជាក់ស្តែង សូម្បីតែតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ក៏ត្រូវបានចោរលួចខ្វេះកញ្ចក់រថយន្តយកទៅបាត់ដែរ ដោយអ្នកនាងបានបង្ហោះនៅលើបណ្តាញសង្គម កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០១៩ ថា « សូមអរគុណបងចោ អោយបងយកលុយទៅចាយអោយសុខសប្បាយចុះណាបង» ៕