តារាកំប្លែងចាស់វស្សា៣រូប ត្រូវបានសម្ដេចតេជោ ផ្តល់កិត្តិយសឲ្យរួមតុ ជាមួយនិងមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ក្នុងពិធីកាន់បិណ្ឌទី៩ នៅវត្តចំពុះក្អែក
កម្សាន្ត
5.3K

ភ្នំពេញ៖ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម របស់តារាកំប្លែង នាយ ក្រឹម «លោក អ៊ូ ប៊ុណ្ណារ៉ាត់ » បានសរសេរទាំងស្រុងថា ៖ « ពិតជាមហាកិត្តិយស ពន់ពេកណាស់ ដែលពួកខ្ញុំទាំង៣នាក់ ជាតារាកំប្លែងចាស់វស្សា ត្រូវបានទទួលការអនុញ្ញាតិរួម អាហារតុតែមួយជាមួយសម្ដេចតេជោ និងមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលក្នុងពិធីកាន់បិណ្ឌទី៩ នៅវត្តចំពុះក្អែក។

នេះសបញ្ជាក់ឲ្យច្បាស់ថា សម្ដេចតេជោនិងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត លោកមិនដែលមេីលរំលង សុខទុក្ខរបស់សិល្បៈករ

សិល្បៈការិនីខ្មែរឡេីយ ហេីយលោកទាំងពីរតែងតែផ្ដល់ភាពកក់ក្ដៅដល់ពួកខ្ញុំរហូតមក។ ហេីយអ្វីដែលខ្ញុំរំភេីបនឹកស្មានមិនដល់នោះគឺ លោកបានមានប្រសាសន៍ចាប់អារម្មណ៍និងកោតសសេីរសាច់រឿងកំប្លែង ដែលខ្ញុំដឹកនាំរឿងនិងសំដែង ក្នុងកម្មវីធី សំណេីចចុងសបា្តហ៍ របស់ស្ថានីយ៍ទូរទស្សន៍បាយ័នគឺរឿង (អាចារ្យបានប្រពន្ធចោរ) ដូចនេះក្នុងនាមពួកខ្ញុំសិល្បៈករ សិល្បៈការិនីទាំងអស់ មិនអាចរកអ្វីតបស្នងសងគុណលោកទាំងពីរបានឡេីយ គមានតែការជឿទុកចិត្ត ស្ម័គ្រស្មោះ គោរពតាមការដឹកនាំប្រទេសដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ និងសម្ដេចកិត្តព្រិទ្ធបណ្ឌិត យេីងខ្ញុំបេ្ដជ្ញាចិត្តដេីរតាមនិងបម្រើលោកទាំងពីរអស់មួយជីវិត ។

សូមគោរពជូនពរសម្ដេច ទាំងពីរ បុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណះ សុខៈពលៈ កុំបីឃ្លាងឃ្លៀតឡើយ» ៕