បុរសម្នាក់បើករថយន្តហាយឡិនឌ័រមួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ
ព័ត៌មាន
213

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើករថយន្តហាយឡិនឌ័រមួយគ្រឿង ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅនិងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង១០និង២០នាទី យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តហាយឡិនឌ័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AD-8224 បើកបរក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យក្រឡាប់ផ្ងារជើង ចំណែកម្ចាស់រថយន្តក៏បានចេញពីចំណុចកើតហេតុភ្លាមៗតែម្តង ហេតុការនេះមិនបណ្តាលអោយម្ចាស់រថយន្តរងរបួសនោះទេ គ្រាន់តែរងការខូចខាតទៅលើរថយន្តនិងក្បាលព្រួញពុះចែកទ្រូងផ្លូវតែប៉ុណ្ណោះ បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរជើងគោកក៏បានវាស់វែងនិងស្ទូចរថយន្តខាងលើយកទៅរក្សាទុកនឹងធ្វើការតាមនីតិវិធីជាបន្ត ៕