រន្ធត់ណាស់!!! រថយន្តក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ នៅស្រុកព្រៃនប់
ព័ត៌មាន
670

ព្រះសីហនុ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជិត ៥ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ ង៉ាន សារ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដក្រឡុកសុម៉ង់ត៍មានផ្លាកលេខភ្នំពេញ5 A-2706 បើកបរទិសដៅពីជើងទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាក វ៉េវា ពណ៌ទឹកប៊ិច គ្មានស្លាកលេខទិសដៅស្របគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបានទុករថយន្តចោលហើយចុះរត់គេចខ្លួនបាត់។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់​ ៕