ម៉ូតូ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ បណ្តាលអោយមនុស្ស៤នាក់រងរបួសធ្ងន់
ព័ត៌មាន
687

ភ្នំពេញ ៖ មនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចលេីផ្លូវ២០អា ភូមិភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាកហុងដា CT100 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AI-9915 បេីកបរដោយឈ្មោះអូន ប៉ូឡូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់សំរាកនៅពេទ្យសួគា៍) បានបុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CN-7435 បេីកបរដោយឈ្មោះប៉ុន សុីផាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(រងរបួសធ្ងន់សំរាកព្យាបាលនៅពេទ្យសួគា៍) រួមដំណេីរដោយឈ្មោះ ជាង ចន្ធី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (រងរបួសធ្ងន់សំរាកព្យាបាលនៅពេទ្យសួគា៍) និងឈ្មោះឆាង គន្ធា ភេទស្រី អាយុ៤១ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(រងរបួសធ្ងន់សំរាកព្យាបាលនៅពេទ្យសួគា៍)។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុម៉ូតូទាំង២គ្រឿងខាងលើ បេីកបរបញ្រ្ជាស់ទិសគ្នា ដោយម៉ូតូសង់កូរ៉េបេីកពីលិចទៅកេីត និងម៉ូតូសង់សេ១២៥ បេីកពីកេីតទៅលិច ពេលមកដល់ចំណុចកេីតហេតុម៉ូតូសង់សេ១២៥ បានឡេីងវ៉ាក៏បានបុកម៉ូតូសង់កូរ៉េដែលមកបញ្រ្ជាស់ទិសពេញមួយទំហឹងបណ្តាលអោយបោកដួលតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕