ក្រសួងមហាផ្ទៃ បញ្ចប់តំណែង ឧត្តមសេនីយ៍ត្រី អ៊ុំ ករុណា និងតែងតាំងមុខតំណែង ឧត្តមសេនីយ៍ត្រី ទឹម សុភា
ព័ត៌មាន
3.08K

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស ស្តីពីការបញ្ចប់ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ក្នុងនោះបានសម្រេច បញ្ចប់មុខតំណែង​ លោកឧត្តមសេនីយ៍ត្រី អ៊ុំ ករុណា អត្តលេខ ០៨៩៨៩ ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយរក្សាមុខតំណែងជាអនុប្រធាននាយកដ្ឋាន ច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងនោះ ក៏មានការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោក ឧត្តមសេនីយ៍ត្រី ទឹម សុភា អត្តលេខ ៥៨៥២៩ ពីអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជានាយប៉ុស្តិ៍នគរបាលច្រកទ្វាអាកាសយានដ្ឋាន អន្តរជាតិសៀមរាប នាយកដ្ឋានច្រកទ្វាទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕