មុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្រុងបាត់ដំបង
ព័ត៌មាន
109

បាត់ដំបង៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាគ្រឿងញៀន ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ដកហូតបានថ្នាំញៀននិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។​

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិរំចេក ២សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ សុវ៉ាន់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០១កូនថង់ , ទូរស័ព្ទដៃចំនួន០១គ្រឿង និងកាបូបខ្មៅចំនួន០១។

បច្ចុប្បន្នជនសង័្សយខាងលើ ត្រូវបាន សមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់បន្តទៀត៕