​លួចគេបានវាគ្រាន់ ពេលគេទាន់គុក! ក្រុមចោរវ័យក្មេង​ឆក់ទូរសព្ទមិនសម្រេច ត្រូវពលរដ្ឋចាប់បានម្នាក់!
ព័ត៌មាន
279

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាព​ឆក់ទូរស័ព្ទអាយហ្វូនមិនបានសម្រេច កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅផ្លូវ៣៣៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ​អាយុ​១៦ឆ្នាំ មុខរបរជួយលក់ដូរឪពុក ស្នាក់នៅផ្សារបឹងសាឡាងថ្មី​។ រីឯបក្ខពួកម្នាក់ទៀតឈ្មោះហុង បានរត់គេចខ្លួនបាត់​។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនដំបូងគាត់បានចេញផ្សារ ធីខេ ក៏បានធ្វើដំណើរតាមផ្លូវ៥១៦ បានដកទូរស័ព្ទមករកតេ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1HV-9845 ធ្វើដំណើរពីក្រោយមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃតែមិនបានសម្រេច ត្រូវជនរងគ្រោះប្រទាញប្រទុងយកមកវិញ។ ពេលនោះជនសង្ស័យបានព្យាយាមជិះម៉ូតូគេច​តែមិនរួច ត្រូវប្រជាពលរដ្ឋ​ឃើញជួយជិះម៉ូតូដេញរហូតដល់ផ្លូវ៣៣៧ ក៏ចាប់បានម្នាក់ តែរត់រួចម្នាក់ ។ បន្ទាប់ពីមានហេតុការណ៍ខាងលើជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកក់១ ផងដែរ​។

ក្រោយកើតហេតុសមត្ថកិច្ចមូលបានមកដល់ ក៏នាំខ្លួនជនសង្ស័យយកទៅសួរនាំ នៅប៉ុសិ៍នគរបាលបឹងកក់១ ដើម្បីចាត់ការតាមនិតីវិធីច្បាប់ ៕