ជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានអូរកំបុតក្នុងឃុំអូរឧកញ៉ាហេង ទឹកបានស្រកជាបណ្តើរៗវិញហើយ ប៉ុន្តែផ្លូវថ្នល់នៅចំណុចនោះបានរងការខូចខាត
ព័ត៌មាន
1.28K

ព្រះសីហនុ៖ គិតមកដល់ល្ងាចថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ជំនន់ទឹកភ្លៀងលិចកំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានអូរកំបុតក្នុងឃុំអូរឧកញ៉ាហេង ទឹកបានស្រកជាបណ្តើរៗវិញហើយ ប៉ុន្តែផ្លូវថ្នល់នៅចំណុចនោះបានរងការខូចខាត។ 

សមត្ថកិច្ចនៅតែបន្តអន្តរាគមន៍សម្រួលចរាចរណ៍កន្លែងនោះ ក៏បានជូនដំណឹងដល់ពលរដ្ឋអ្នកបើកបរយានយន្តគ្រប់ប្រភេទ ពិសេសេអ្នកបើកបរម៉ូតូ សូមបង្កើនការប្រុងប្រយត្ន័ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ៕