យុវតី​ម្នាក់​ត្រូវបានចាប់ខ្លួន ក្រោយគំរាមបាញ់សម្លាប់មនុស្ស៤០០នាក់​ ទុកជាការកម្សាន្ត
ព័ត៌មានអន្តរជាតិ
449

បរទេស៖ យុវតីវ័យ១៨ឆ្នាំ​ម្នាក់ នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃចន្ទ​ សប្ដាហ៍នេះ​ បន្ទាប់ពីរូបនាងបានគំរាមបាញ់មនុស្ស៤០០នាក់ នៅនៅអតីតវិទ្យាល័យរបស់នាង​មួយកន្លែងទុកជាការកម្សាន្ត។ អ្នកតំណាងការិយាល័យប្រចាំតំបន់ Pittsburg County Sheriff's បានដកហូតកាំភ្លើង​AK-47​និងកាំភ្លើងខ្លី។ ​នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CBS នៅថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩

គួរបញ្ជាក់ថា Alexis Wilson មានអាយុ១៨ឆ្នាំ បានប្រាប់មិត្តរួមការងារនៅឯហាងភីហ្សាមួយក្នុងតំបន់ថា រូបនាងបាន ទិញកាំភ្លើង AK-47 មួយដើម ហើយមិត្តរួមការងារទាំង២នេះឯង ដែលបានរាយការណ៍ប្រាប់ប៉ូលិសថា Wilson បានបង្ហាញពីរូបភាពកាន់កំាភ្លើង និងនិយាយថានាងចង់បាញ់សម្លាប់មនុស្សជាង ៤០០នាក់ នៅឯអតីតសាលារៀនរបស់នាងនៅក្នុងទីក្រុង McAlester។ ប៉ុន្តែ Wilson មិនបញ្ជាក់ថាតើហេតុអ្វី បានជានាងចង់បាញ់សម្លាប់មនុស្សទាំងនេះទេ ខណៈសេចក្ដីរាយការណ៍ខ្លះអះអាងថាក្មេងស្រីរូបនេះ ធ្លាប់ត្រូវគេធ្វើបាបនៅសាលារៀន។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ Alexis Wilson ត្រូវបានចោទប្រកាន់ពីបទគំរាម ប្រព្រឹត្តអំពើភេរវកម្ម ហើយបើសិនជាគេរកឃើញទោសកំហុសមែន នោះនាងអាចនឹងជាប់ពន្ធនាគារ​១០ឆ្នាំ៕

ប្រភព៖ CBS