Ronaldo៖ ខ្ញុំចង់ឈ្នះ​​Ballon d'Or​ឲ្យច្រើនជាង​Messi​

កីឡាករ Cristiano Ronaldo​បាននិយាយថា រូបគេ​ចង់ឈ្នះពានរង្វាន់ Ballon d'Or បន្ថែមទៀតដែលជាពានរង្វាន់សម្រាប់កីឡាករល្អបំផុតរបស់ពិភពលោក ពោលគឺឲ្យច្រើនជាងគូប្រជែងដ៏សំខាន់របស់គេគឺ Lionel Messi​។

បច្ចុប្បន្ន ខ្សែប្រយុទ្ធឆ្នើមRonaldo​ អាយុ​៣៤​ឆ្នាំ របស់​Juventus​បានឈ្នះពានរង្វាន់នេះចំនួន​៥​ដង​ ស្មើគ្នាជាមួយ​ខ្សែប្រយុទ្ធ Messi របស់ក្រុម Barcelona វ័យ​៣២​ឆ្នាំ។

​Ronaldo ឈ្នះ​ពាន​ធំៗ​១៥​ដង​ ក្នុង​រយៈ​ពេល​​៩​ឆ្នាំ​ជាមួយ​ Real Madrid ក្នុង​នោះ​មាន​ពាន​ Champions League ចំនួន​​៤ដង​។​

​Ronaldo និយាយថា ​​Messi ស្ថិត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​​ជា​កីឡាករ​ឆ្នើម​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ខ្លួន​ឯង​អាច​ឈ្នះ​ Ballon d'Or ៦, ៧​ ឬ​៨​ដង​លើ​រូប​គេ។​ ខ្ញុំ​ចង់​ឈ្នះ​ Ballon d'Or ព្រោះ​តែ​ខ្ញុំ​ស្រឡាញ់​វា​ ហើយ​ខ្ញុំ​សក្ដិសម​នឹង​ឈ្នះ។​ ខ្ញុំ​យល់​ថា​ ខ្ញុំ​គឺ​លេខ​១​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ប៉ុន្តែ​បើ​មាន​អ្នក​​គាំទ្រ​ផ្សេង​គិត​ថា​ខ្ញុំ​លេខ​២​ក៏​គ្មាន​បញ្ហា​ដែរ​​៕ ​

ប្រភព៖ BBC