មុខសញ្ញាប្រេី​ប្រាស់​គ្រឿងញៀន ប្រុសស្រី០២នាក់ ត្រូវបានសមត្ថកិច្ច​ក្រុងខេមរភូមិន្ទ​ ឃាត់ខ្លួន!!!
ព័ត៌មាន
212

កោះកុង៖ សមត្ថកិច្ចក្រុងខេមរភូមិន្ទបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង១៦និង៣០នាទីល្ងាច ។

កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ អនុវត្តន៍តាមដីការ របស់សាលាដំបូងខេត្ត ឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ នៅ ស្រីទូច ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ពីបទចាត់ចែងឲ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដែលបានប្រព្រឹត្តនៅចំណុច ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០១៧។

នៅពេលដែលកម្លាំងយើងចុះឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ឈានដល់ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ទៀតឈ្មោះ ពេជ្រ វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ ដែលកំពុងស្នាក់នៅផ្ទះជាមួយគ្នា នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕