ទិដ្ឋភាពដង្ហែរសពម្តាយ របស់តារាTik Tok សុខលីន ពេលឃើញមុខម្តាយថ្ងៃចុងក្រោយ...
កម្សាន្ត
2.4K

ប្រិយមិត្តមួយចំនួនដែលនិយមលេងកម្មវិធី Tiktok ច្បាស់ជាស្គាល់ពីកញ្ញា សុខ លីន ដ៍មានប្រជាប្រិយភាពម្នាក់ នៅក្នុងកម្មវិធី Tik tok ហើយថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្អើល ដោយសារម្តាយកញ្ញា សុខ លីន មានជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងររហូតដល់ខ្យល់អុកស៊ីសែន រហូតនាងគ្មានលទ្ធភាពក្នុងការព្យាបាលជំងឺម្តាយ និងគិតថាបោះបង់ចោលការព្យាបាលនេះផងដែរ។

លុះដល់ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដំណឹងដ៍សោកសៅមួយត្រូវបានចែករំលែក តាមរយៈការជូនដំណឹងរបស់លោក អ៊ឹម ជីវ៉ា ម្តាយរបស់ កញ្ញា សុខ លីន តារាTikTokដ៍ល្បី ទទួលមរណៈភាពហើយ ខណៈដែលម្តាយរបស់កញ្ញា សុខ លីន គាត់មានមុខរបរជាអ្នកលក់ដូនិងគប់ប៉េងបោង នៅតាមកម្មវិធីបុណ្យនានា ហើយគាត់ចាប់ផ្តើមឈឺរយៈពេលជិត៣ឆ្នាំហើយ និងបានទទួលមរណៈភាពកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងនោះយោងតាមគណនីFacebook Page soklin បានបង្ហោះថា« ម៉ាក់ចង់ឃើញខ្ញុំជោគជ័យ គាត់ឃើញខ្ញុំលេង tik tok គាត់សប្បាយចិត្តណាស់ ដែលកូនមានគេស្គាល់នឹងចូលចិត្តច្រើន គាត់ប្រាប់ខ្ញុំថាចង់ឃើញខ្ញុំជោគជ័យ តែមិនទាន់បានជោគជ័យផង ម៉ាក់ទៅចោលកូនបាត់» បូករួមទាំងទិដ្ឋភាពដង្ហែរសពម្តាយ និងជាថ្ងៃឃើញមុខម្តាយជាលើកចុងក្រោយផងដែរ ៕