នោះ! អ្នកគាំទ្រ​កាំភ្លើងធំArsenal​មួយ​ចំនួន​ចង់​ដេញ​លោកUnai Emerចោល​

អ្នក​គាំទ្រ​ក្លឹបកាំភ្លើងធំ Arsenal មួយ​ចំនួន​​បានអំពាវនាវ​ឲ្យ​ក្លឹប​បណ្ដេញ​លោក Unai Emeryចោល​ បន្ទាប់​ពី​​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​​កាល​ប៉ះ​ជាមួយ Watford នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ។

Arsenal រក​បាន២​គ្រាប់​​មុន​ក្នុង​កីឡដ្ឋាន Vicarage Road ប៉ុន្តែ​ឈាន​ដល់​វគ្គ​ទី​២ ​បែរ​ជា​ធ្លាក់​ទម្រង់​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ Watford តាម​ស្មើ​វិញ​២-២។ ក្នុង​ការ​ប្រកួត​នេះ Watford មាន​ឱកាស​ទាត់​សំដៅ​ទី​បាន​ដល់​៣១​ដង​ឯណោះ។ ចំពោះ​ទម្រង់​លេង​បែប​នេះ​បាន​​បញ្ឆេះ​ចិត្ត​អ្នក​គាំទ្រ​មិន​រីករាយ​ជាមួយ​លោក Emery ឡើយ។

យ៉ាងណាមិញ ថ្មី​​ៗ​នេះ​មាន​មតិ​លើក​ឡើង​ពី​សំណាក់​អ្នក​គាំទ្រ​កាំភ្លើង​ធំ​លើ​បណ្ដាញ​សង្គម Twitter ចង់​បណ្ដេញ Emery ចេញ​ពី​ក្លឹប។ អ្នក​គាំទ្រ​ម្នាក់​សរសេរ​ថា៖ «តើ​ពួក​យើង​បាន​បណ្ដេញ Emery ចោល​នៅ» ខណៈ​ម្នាក់​ទៀត​​ថា៖«Emery គួរ​តែ​បណ្ដេញ​ចេញ»។

បន្ទាប​ពី​ប្រកួត​ស្មើ​គ្នា​ជាមួយ Watford ក្លឹប Arsenal ធ្លាក់​ដល់​លេខ​៧ នៅ​ក្រោម​​ក្រុម​ធំ​ៗ​ទាំង​អស់​ដូច​ជា Liverpool, Man City, Spurs, Man Utd, Leicester និង Chelsea៕ ​​​

ប្រភព៖ The Sun