(ព័ត៌មានបន្ថែម) អាណោចអាធ័មណាស់ ឪពុកចូលទៅជួយកូនពេលភ្លើងកំពុងឆេះ អកុសល្យស្លាប់ទាំងឪពុកនិងកូន ដោយសារអគ្គិភ័យក្នុងខណ្ឌឬស្សីកែវ ក្នុងថ្ងៃកាន់បិណ្ឌទី៤ នេះ...
ព័ត៌មាន
12.6K

ភ្នំពេញ៖ (ព័ត៌មានបន្ថែម) ខណៈនេះមាន ករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋខ្លាំង បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ជិតវិហារឥស្លាម ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

អគ្គិភ័យនេះបានឆាបឆេះផ្ទះអស់ជាច្រើនខ្នង និងបណ្តាលឲ្យស្លាប់ កូនប្រុសអាយុ១១ឆ្នាំម្នាក់យ៉ាងអាណោចអាធ័ម និងបណ្តាលឲ្យឪពុកដែលចូលទៅជួយនោះ បានស្លាប់ម្នាក់ថែមទៀត ក្រោយរងរបួសហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

ចំណែកមូលហេតុមិនទាន់ដឹងនៅឡើយទេ នេះជាព័ត៌មានបឋមដែលយើងទទួលបាន។ 

 ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕