ពិតជាខ្លាំងមែនកឺកឺ!ជនជាតិចិនចំនួន០៦នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួន ក្រោយចូលក្នុងខារ៉ាអូខេយីហោ បុកឃីងហូមផាលីស ធ្វើសកម្មភាពវាយទៅលើបុគ្គលិកគិតលុយប្រមូលយកលុយបានចំនួន២.០០០$
ព័ត៌មាន
1.16K

ព្រះសីហនុ៖ ជនជាតិចិនចំនួន៦នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ឃាត់ខ្លួន បន្ទាប់ពីពួកគេមានគ្នាប្រមាណជិត១០នាក់ ចូលទៅកន្លែងទទួលភ្ញៀវក្នុងខារ៉ាអូខេយីហោ បុកឃីងហូមផាលីស (ជាប់របងមន្ទីរសុខាភិបាលខេត្ត) ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃត្រង់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងនោះក្រុមជនសង្ស័យបានគំរាមប្រមូលយកលុយពីបុគ្គលិកផ្នែកគិតលុយបានចំនួន២.០០០$(ពីរពាន់ដុល្លារ) រួចក៍រត់គេចខ្លួន។ 

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបន្តថាជនជាតិចិនមួយក្រុមនេះបានចូលទៅកន្លែងទទួលភ្ញៀវក្នុងខារ៉ាអូខេខាងលើ ហើយបានវាយទៅលើជនជាតិចិនឈ្មោះ LONG HUAYOU ភេទប្រុស ឆ្នាំកំណើតថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៩០ មុខរបបុគ្គលិក ផ្នែកចិតផ្លែឈើ ហើយបានប្រមូលយកលុយពីបុគ្គលិកផ្នែកគិតលុយចំនួន២.០០០$(ពីរពាន់ដុល្លា)រួចគេចខ្លួនបាត់ តាមរថយន្តម៉ាកឡិចស៊ីស៥៧០ពណ៌ខ្មៅ មិនចាំស្លាកលេខ។

ក្រោយមកត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនក្រុមជនជាតិចិនខាងលើនេះបានចំនួន៦នាក់។

បច្ចុប្បន្នជនសង្ស័យទាំង០៦ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រាវជ្រាវសាវតា អត្តសញ្ញាណ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕