ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកជាមួយរថយន្តហ្វតពេញទំហឹង បណ្តាលឲ្យរងរបួស ឈ្លោះគ្នាបែកផ្សែង
ព័ត៌មាន
1.66K

ភ្នំពេញ៖ ម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ក្នុងល្បឿនលឿនបានជ្រុលទៅបុក រថយន្តមួយគ្រឿងដែលឆ្លងផ្លូវមិនប្រយ័ត្ន បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្សកែងនិងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូវីវា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1J-0935 ជិះដោយបុរសម្នាក់ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុបានជ្រុលទៅបុកចំចំហៀងមុខផ្នែកខាងឆ្វេងរថយន្តមួយគ្រឿងម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ 5171 បើកដោយបុរសម្នាក់និងរួមដំណើយដោយបុរសពីរនាក់ទៀតក្នុងល្បឿនមធ្យម ដែលធ្វើដំណើរពីកើតទៅលិច បានបើកឆ្លងផ្លូវបត់ ក៏បុកគ្នាពេញទំហឹងបណ្តាលឲ្យម៉ូតូជាប់ជាមួយរថយន្តចំណែកម្ចាស់ម៉ូតូខ្ទាតចេញ។

ក្រោយហេតុការណ៍ភាគីខាងរថយន្តរកវាយភាគីខាងម៉ូតូទៀត ព្រោះអាងមានគ្នាច្រើន តែបានប្រជាពរដ្ឋជួយឃាត់ហើយបាននិយាយទៅកាន់ខាងម៉ូតូថា ស្តុបក្រហមហើយនៅជិះមកបុករថយន្តទៀតរីឯខាងម៉ូតូវិញ ឆ្លើយថាស្តុបខៀវហើយទើបគាត់បើក ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាយកត្រូវរៀងៗខ្លួន មួយសន្ទុះក្រោយមកដោយភាគីខាងម៉ូតូមានរបួសកាន់ឈឺខ្លាំង ក៏សម្រេចឡើងរថយន្តទៅព្យាបាលរបួសសិន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុខាងលើ ទាក់ទងកម្លាំងជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕