ល្អណាស់!​ នគរបាលខេត្តស្ទឹងត្រែង ឃាត់រថយន្ត​ នាយឧត្តមសេនីយ៍ផ្កាយមាស៤ អគ្គស្នងការរងនគរបាលជាតិ​​ ផាកពិន័យ (មានវីដេអូ)
ព័ត៌មាន
8.94K

ភ្នំពេញ ៖ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ដែលបានចែង ប្រកបដោយតម្លាភាព មិនថាទៅលើប្រជាពលរដ្ឋ ឬក៏បុគ្គលណាម្នាក់ ដែលមានសក្តិយសក្នុងសង្គម មន្ត្រីនគរបាលខេត្តស្ទឹងត្រែង បានធ្វើការ ឃាត់រថយន្ត​ របស់ ​នាយឧត្តមសេនីយ៍ផ្កាយមាស៤ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ​​ ផាកពិន័យ តាមច្បាប់ ក្រោយបើកបរល្មើសល្បឿនកំណត់ ។

ការផាកពិន័យនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ​នៅក្នុងទឹកដីខេត្តស្ទឹងត្រែង ស្របពេលដែល តៃកុងរថយន្តរបស់ នាយឧត្តមសេនីយ៍ផ្កាយមាស៤ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ​​ បានបើកបរល្មើសល្បឿន , ក្នុងនោះ នាយឧត្តមសេនីយ៍ផ្កាយមាស៤ ក៏បានចុះពីលើរថយន្តមកទទួលយកបង្កាន់ដៃផាកពិន័យ តាមច្បាប់ ក្នុងនាមជាថ្នាក់ដឹកនាំរបស់ប្រជាពលរដ្ឋមិនត្រូវប្រើវប្បធម៌អន្តរាគមន៍ យកគូទអង្គុយលើច្បាប់នោះទេ និងបានសរសើរដល់មន្ត្រីនគរបាលដែលអនុវត្តន៍ច្បាប់មិនរើសបុគ្គលនោះផងដែរ។

ក្នុងនោះនាយឧត្តមសេនីយ៍ផ្កាយមាស៤ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ​​ ក៏បានបង្ហោះនៅលើបណ្តាញសង្គមថា «កុំចេះតែហ៊ាន នូវ ពិសី មានទោសដូចគ្នាឲ្យតែខុសច្បាប់ ស្ទឹងត្រែង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ សូមអរគុណបាទ »

សង្ឃឹមថាអស់ មន្ដ្រីថ្នាក់ខ្ពស់ៗផ្សេងៗទៀត មេត្តាយកគម្រូតាមលោកនាយឧត្តមសេនីយ៍ ខេង សុមេធ ទាំងអស់គ្នាមិនថារឿងតូចឬរឿងធំនោះទេ ៕