ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំរោងទូកង ០១ខ្នងរាបដល់ដី និងទូកងចំនួន ០៤គ្រឿង បានរងការខូចខាតយ៉ាងខ្លាំង
ព័ត៌មាន
713

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំរោងទូកង ០១ខ្នង រាបដល់ដីនិងទូកងចំនួន ០៤គ្រឿង បានខូចខាតយ៉ាងខ្លាំង មានទីតាំងនៅវត្តគគីភូមិទី២ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទេ៕