ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចពួនស្ទាក់ឃាត់ខ្លួនបាននៅក្រុងដូនកែវ ករណីលួចម៉ូតូ!
ព័ត៌មាន
363

ខេត្តតាកែវ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីអំពើលួចម៉ូតូ កាលពីវេលាម៉ោង២២និង៣០នាទី នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខារ៉ាអីខេ យីហោសុខារិទ្ធស្ថិតក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។

ជនសង្ស័យមានឈ្មោះ ប៊ុន សុថេប ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។

ម៉ូតូដែលជនសង្ស័យបានលួចម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BN-0175 ជាកម្មសិទ្ធិរបស់ឈ្មោះ ខេង ចន្នី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្រោយពីបានព័ត៌មានភ្លាម កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរការក្នុង ចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហកក្នុងភូមិសាស្រ្ត រហូតឃាត់ខ្លួនជនសង្ស័យខាងលើនិងដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញនៅចំណុចភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕