រដូវបុណ្យភ្ជុំបានមកដល់ហើយត្រូវបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូន! ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់យកម៉ូតូពីនារីម្នាក់បានសម្រច នៅក្រោយសាលាទួលគោក
ព័ត៌មាន
511

ភ្នំពេញ៖ រដូវបុណ្យភ្ជុំបានមកដល់ហើយ ខណៈក្រុមចោរ ឆក់ ប្លន់ក៏បានចេញធ្វើសកម្មភាពបណ្តើរហើយ ដោយព្រឹកម្សិលមិញមានករណីប្លន់យកម៉ូតូនៅខណ្ឌឬស្សីកែវបានសម្រេចមួយលើក ដោយឡែកនៅយប់រំលងអធ្រាត្រនាវេលាម៉ោង១និង៤០នាទី យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នារីម្នាក់ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់យកម៉ូតូបានសម្រច នៅក្រោយសាលាទួលគោក ស្ថិតនៅតាមបណ្ដោយផ្លូវ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីរនារីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុនារីខាងលើជិះZoomer ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ 9303 បានធ្វើដំណើនៅតាមបណ្តោយផ្លូវ៥៦៦ លុះមកដល់ត្រង់ចំណុចការាសលាងឡានមួយកន្លែងក៏មានក្រុមក្រុមជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូNexមួយគ្រឿង មិនចាំស្លាកលេខបានធ្វើសកម្មភាពប្លន់យកម៉ូតូដោយប្រើជើងធាក់នារីជនរងគ្រោះបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូរួចក៏លើកម៉ូតូរបស់នារីរងគ្រោះជិះរត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់ត្រង់ចំណុចកើតហេតុខាងលើរួចក៏បាននាំនារីជនជារងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាលបឹងកក់១ ដើម្បីស្រាវជ្រាវនិងរកមុខជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕