ដំណក់ឈាមដំបូងរបស់នាយ ចយ ផ្តាច់ពាក្យលែបខាយ ផ្លែផ្កា របស់មហាជន
កម្សាន្ត
20.7K

ភ្នំពេញ៖ តារាកំប្លែងនាយចយ និងភរិយា អ្នកនាង ប៉ិច ក្វាន់ឌី កំពុងតែសប្បាយចិត្តខណៈដែលជិតបានឃើញមុខដំណក់ឈាមរួមគ្នាលើកដំបូង ហើយមហាជនជាច្រើនពិតជាបានជ្រាបថា ភរិយារបស់នាយចយ មានរូបសម្រស់ស្រស់ស្អាតខ្លាំង ខុសដាច់ពីរូបសម្រស់របស់ស្វាមីនាង។

ប៉ុន្តែអ្វីដែលគួរឲ្យសរសើរនោះ ស្នេហារបស់អ្នកទាំង២ មិនមែនកើតចេញពីរូបសម្រស់រវាងគ្នានិងគ្នានោះទេ ពោលគឺពួកគាត់បានចាប់ដៃគ្នាសាងសុភមង្គល ដែលកើតចេញពីចិត្តនិងបេះដូង រហូតចំណងស្នេហ៍របស់អ្នកទាំង២កាន់តែមានភាពល្អូកល្អើន និងមានចំណងដៃកូនប្រុសម្នាក់ដែលទើបតែប្រសូត្រឃើញពន្លឺថ្ងៃ។

ដំណក់ឈាមដំបូងរបស់នាយ ចយ និងភរិយា នៅពេលនេះ គឺបានផ្តាច់ពាក្យលែបខាយ ផ្លែផ្កា និងបន្ទុះបង្អាប់មួយចំនួន ខណៈដែលកន្លងមក មានមហាជនខ្លះចាំអ៊ុតមើលថាកូននាងកាត់ទៅណា និងបានបង្អាប់ថា កូនកើតមកពិតជាមុខកាត់ទៅរកនាយចយ តែពេលនោះភរិយានាយចយ បានតបតចំពោះពាក្យទាំងនោះថា ទោះកូនកើតមកមុខកាត់ទៅនាងឬប្តីក៏ដោយ ក៏នាងនៅតែសប្បាយចិត្តនិងពេញចិត្ត ព្រោះវាជាតំណក់ឈាមរួមគ្នា និងមិនខ្លាច ចំពោះពាក្យពាបជ្រាបថា ខ្លាចកូនកើតទៅកាត់ទៅរកនាយចយនោះទេ ។

ដំណក់ឈាមដំបូងមួយនេះ បានធ្វើឲ្យពិភពសិល្បៈ និងមហាជនមានការភ្ញាក់ផ្អើល ពេញការពិតនោះ កូនរបស់នាយចយ ស្រស់ស្អាតណាស់ គឺកាត់ទៅរកម្តាយ ។ ក្នុងនោះយោងតាមគណនីFacebook របស់ អ្នកនាង លាភ ភរិយានាយក្រឹម និងក្រុមកំប្លែងជាមួយនាយ ចយ ដែលបានសួរសុខទុក្ខផ្ទាល់ដល់មន្ទីរពេទ្យ បានបង្ហោះលើបណ្តាញសង្គមហ្វេសបុក យ៉ាងដូច្នេះថា៖ ចូលរួមអបអរសាទរនាយចយ បានឃើញមុខកូនហើយ កូនស្អាតណាស់ មុខអត់ដូចឪទេ so cute ហេតុតែប្តីស្រលាញ់ប្រពន្ធខ្លាំង កាត់តាមម្តាយស្អាតណាស់ ។

ស្របពេលដែលប្រពន្ធនាយចយ និងនាយចយ នឹងមានគម្រោងយកកូនស្រីម្នាក់ថែមទៀតឲ្យទាល់តែបាន ដើម្បីបានប្រុសម្នាក់ ស្រីម្នាក់៕