សូមចូលរួមរំលែកទុក្ខផង!.. អតីតតារាសម្តែង ណូ ជ័យរិទ្ធី ពេលនេះទទួលមរណៈភាពហើយ
កម្សាន្ត
6.74K

ភ្នំពេញ៖ អតីតតារាសម្តែង ណូ ជ័យ រិទ្ធី ហៅតូ ដែលធ្លាប់តែមាន រូបរាងធ្លាប់តែស្រស់សង្ហារគីឡូ​ដល់ទៅ​៩០​​គីឡូ​នោះ ពេលនេះកំពុងស្ថិតក្នុងសភាពស្គមរីងរៃ ​ស្លេកស្លាំង​ ធ្លាក់ខ្លួនឈឺដុនដាប មើលស្ទើរតែមិនស្គាល់ ដោយសារតែជំងឺថ្លើមធ្វើទុក្ខដល់ដំណាក់កាលចុងក្រោយ និងកាន់តែធ្វើទុក្ខខ្លាំងឡើង រហូតពេទ្យក្នុងប្រទេស លែងទទួលព្យាបាល ពេលនេះបានទទួលមរណភាពហើយ ។ 

ក្នុងនោះយោងតាមការជូនដំណឹងដោយលោក អុឹម ជីវ៉ា បានឲ្យដឹងថា ពេលនេះ អតីតតារាសម្តែង លោក ណូ ជ័យរទ្ធី ហៅតូ បានទទួលមរណៈភាពហើយ កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារជំងឺក្រិនថ្លើម ហើយសពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សូមចូលរួមរំលែកទុក្ខផង.... ៕