អត់ចប់ទេ! ពេលនេះពលករកូរ៉េ ដែលថតវីដេអូក្រុមតារា ដៀលពូជសាសន៍ខ្មែរ ហ្សេនខ្មែរ បានដាក់ពាក្យបណ្តឹងប្តឹងឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកហេង ឡុងវិញហើយ!
កម្សាន្ត
8.29K

ក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើលនិងShareចែករំលែកគ្នាយ៉ាងច្រើន ចំពោះរឿងរ៉ាវ ជម្លោះរវាងសិល្បករខ្មែរ ជាមួយនិងយុវជនមួយក្រុម ផ្ទុះកក្រើកក្តៅតែម្តង ក្រោយពីយុវជនទាំងនោះបានបង្ហោះដៀលមកលើតារាខ្មែរនៅឯព្រលានយន្តហោះម៉ាឡេស៊ី ដោយបុរសនោះ បានបង្ហោះទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈដែលមកជាមួយគ្នា ដោយលើកឡើងថា ជាទង្វើមិនសមរម្យ និងដៀលខ្មែរ ដៀលពូជខ្មែរ ហ្សេនខ្មែរ ផងដែរ។

ស្រាប់តែក្រោយកើតរឿង លោក ហេង ឡុង បានបង្ហោះថា« ពួកយេីងបានដាក់ពាក្យបណ្តឹង ។ ទៅក្រុមបង្កដែលបានលួចថតវីដេអូ​ និងជេរប្រមាជលេីសិល្បករខ្មែរ​ នៅប៉ុស្តិ៍ប៉ូលីសនៅប្រទេសកូរ៉េរួចរាល់ហេីយ។ ទន្ទឹមគ្នានេះដែរ​ មេធាវីយេីងក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ​ ដេីម្បីការពារតំលៃខ្មែរ​ទូទៅដែលត្រូវបានពួកនេះដៀលពូជ»។

ដោយឡែកស្រាប់តែនាព្រឹកនេះ ថ្ងៃទី១៤ ខែកញ្ញានេះ លោក Bun Hoeun Sanh ក៏បានប្ដឹងបកទៅលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង វិញដោយបុរសរូបនោះបានបង្ហោះសារយ៉ាងដូច្នេះថា៖”កូរ៉េ ជាទឹកដីដែលច្បាប់មានឥទ្ធិពលគ្រប់គ្រាន់ចាត់ការ ចំពោះមនុស្សដែលប្រព្រឹត្តខុស ហើយច្បាប់ប្រទេសគេក៏មានឥទ្ធិពលគ្រប់គ្រាន់ការពារមនុស្សធ្វើត្រូវដែរ។ ច្បាប់អាចអនុវត្តចំពោះមនុស្សគ្រប់គ្នាបាន ដោយសារប្រព័ន្ធដឹកនាំរដ្ឋរបស់គេ គឺCheck and balance ប្រជាពលរដ្ឋមានអំណាចស្មើរដ្ឋ។ នៅពេលដែលខ្ញុំលឺថាប្តឹងខ្ញុំនៅកូរ៉េ ខ្ញុំញញឹមក្នុងចិត្ត ខ្ញុំគិតថាវាភ្លើទេអី ទីនេះកូរ៉េ មិនមែនស្រុកខ្មែរទេ មានតែអញប្តឹងវា តែបែរជាវាមកប្តឹងអញ ហាហា ហែងធ្វើនេះ ធ្វើអោយអញទប់មិនចិត្តមិនប្តឹងហែង មិនបានមែន”។​

សូមរំលឹកថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់មកជុំវិញរឿងរ៉ាវខាងលើនេះ គេឃើញបុគ្គលដែលបានថតនិងបង្ហោះ សកម្មភាពក្រុមតារាខាងលើ បានបង្ហោះវីដេអូបកស្រាយថា «ចំពោះពាក្យដែលលោកបាននិយាយថា ពូជខ្មែរ ហ្សេនខ្មែរ គឺមុននឹងលោកនិយាយគឺលោកយល់ដល់ពាក្យខ្មែរ ព្រោះលោកក៏ជាខ្មែរ នូវពេលដែលលោកប្រើពាក្យខ្មែរយើង នោះអ្នកទាំងអស់គ្នានឹងគិតថា ខ្មែរទាំង១៥លាននាក់។ ប៉ុន្តែលោករៀនមិនមែនបែបនេះ ហើយពាក្យប្រើប្រាស់ជាទូទៅក៏មិនអញ្ចឹងដែរ គេប្រើទូទៅមិនមែនទាំងអស់ទេ អ្នកទាំងអស់គ្នាចេះខ្មែរអត់ដែលគាំទ្រផ្កាប់មុខ បើអត់ចេះទេ និយាយឲ្យអាក្រក់ស្តាប់ថា ទៅរៀនឡើងវិញ! ហើយព្រលានយន្តហោះគឺជាទីអន្តរជាតិទីសាធារណៈ ពួកគាត់នាំគ្នាចាក់បាស់ដើរទាំងក្នុងជណ្តើរយន្ត និងក្រៅជណ្តើរយន្តហាក់បីដូចជាគ្មានសណ្តាប់ធ្នាប់តែលោកថតមិនបាន ចំណែករូបដែលថតបានគឺនៅកន្លែងរង់ចាំ ដូរជើងយន្តហោះ កន្លែងផ្លូវដើរ គឺធ្វើបានទាំងអស់ ព័ទ្ធខ្សែចាក់បាស់ច្រៀងរាំ សួរថាលើកកម្កើងខ្មែរ ឬបន្ធោកខ្មែរ អ្នកគាំទ្រទាំងឡាយ ហើយសិល្បៈក ជាអ្នកផ្តល់គំរូ ឬផ្តល់គំរក ? , ចំណុចលួចថត លោកមិនបានលួចថតទេ គឺគេរាំនៅទីសាធារណៈ លោកក៏ថតនៅទីសាធារណៈ ខុសដែរអី ទាំងដែលលោករិញគន់នៅទីសាធារណៈដូចគ្នា ? , ចំណុចប្តឹងលួចថត គឺលោកថតទុកជាភស្តុងតាងព្រោះក្រុមតារាដើរមករកគាត់ដល់កន្លែង ខ្លាចមានរឿងអីកើតឡើង ក្រុមតារាក៏ថតគាត់ដូចគ្នា បើចង់ប្តឹងថាគាត់ដៀលពូជខ្មែរទៅប្តឹងនៅខ្មែរ បើប្តឹងលោកលួចថតនៅកូរ៉េប្តឹងគាត់នៅកូរ៉េ បើប្តឹងលោកលួចថតនៅម៉ាឡេ គួរតែទៅប្តឹងនៅម៉ាឡេ ហើយបើលោកចាញ់ឲ្យលោកសុំទោស លោកក៏ព្រម តែលោកបញ្ជាក់ថា ការសុំទោសនោះមិនចេញពីចិត្តទេ ព្រោះគាត់មិនបានខុសព្រោះចង់រិះគន់ឲ្យមានការកែប្រែ ចុះបើគាត់មិនបង្ហោះ តែខាងព្រលានយន្តហោះគេយកសកម្មភាពទាំងនេះចេញពីកាមេរ៉ាសុវត្ថិភាពហើយយកទៅបង្ហោះនោះ មិនកាន់តែខ្មាស់គេហើយអី ដូច្នេះសូមគិតឡើងវិញ » ៕