អុញនោះ​! ផ្ទៃ​ក្នុង​របស់​ក្លឹប​Barce​កំពុង​បែកចែក​ជា​​២​បក្ស​Messi​និង​Griezmann

Barcelona មិនអាចចុះហត្ថលេខាលើ Neymar Jr ពី Paris Saint-Germain (PSG) បានទេ ហើយវាបង្ហាញថា Lionel Messi មិនសប្បាយចិត្តចំពោះអ្វីដែលបានកើតឡើងនោះទេ។

នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ Messi បានពន្យល់ថា ប្រហែលជាក្លឹបមិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីចុះហត្ថលេខាលើកីឡាករប្រេស៊ីលរូបនេះទេ ហើយឥឡូវនេះពួកគេត្រូវតែបន្តទៅមុខទៀត។

បើយោងតាមកាសែតអេស្ប៉ាញ Diario Gol​ បានរាយការណ៍ថា ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់​Barce​ គឺ​កំពុង​បែងចែក​ជា​២​បក្ស ដោយ​មួយ​ជា​បណ្តា​កីឡាករ​ឈរ​ខាង Messi និង​មួយ​ផ្សេង​ទៀត​ឈរ​ខាង​ចំណូល​ថ្មី Griezmann។

ប្រភព​បន្តថា ​អ្នក​ឈរ​ខាង Messi មាន​ដូច​ជា Sergio Busquets និង Luis Suarez ដែល​ជា​អ្នក​គាំទ្រ​ពេញ​ទំហឹង​ចង់​ឲ្យ​ Neymar ត្រលប់​មក​វិញ។ ខណៈ​អ្នក​ឈរ​ខាង Griezmann មាន Umtiti, Dembele និង​សូម្បី​តែ Lenglet ក៏​ដូច​ជា Todibo គឺ​ជា​អ្នក​ដែល​មិន​ចង់​ឃើញ​កីឡាករ​ប្រេស៊ីល​ត្រលប់​មក​ជាន់​ទឹកដី Camp Nou សារ​ជា​ថ្មី៕

ប្រភព៖ FoxSportAsia