រថយន្តPrius របស់ជំនួយការមេធាវី ដែលបានបាត់កាលពី៣ថ្ងៃមុន ពេលនេះរកឃើញ​ហើយ
ព័ត៌មាន
1.87K

កណ្តាល៖ កាលពីវេលាម៉ោង១ និង១៣នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីចោរលួចរថយន្ត ចេញពីចំណុចមុខផ្ទះជនរងគ្រោះ ជាប់ផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ វីរៈ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជំនួយការមេធាវី មានទីលំនៅភូមិ-សង្កាត់កើតហេតុ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក (គេចខ្លួន) ។

ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវ រកឃើញរថយន្ត១គ្រឿងម៉ាកToyota (Prius) ពណ៌ក្រហម ស៊េរី ២០០៧ ស្លាកលេខ ភ្នំពេញ 2BA-7896 (រថយន្តមានភិនភាគសំគាល់ កញ្ចក់ខ្មៅ យ៉ាន់ផ្កាច័ន្ទ កំពិតគូទខាងស្តាំ )។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ផ្ទះជនរងគ្រោះជាផ្ទះល្វែងជាប់និងជាតិលេខផ្លូវ២១ មុខផ្ទះគ្មានរបងការពារឡើយ ជាង២ខែមកហើយជនរងគ្រោះតែងតែទុករថយន្តរបស់ខ្លួននៅខាងមុខផ្ទះជានិច្ច តែគ្មានភ្ជាប់ប្រពន្ធ័GPS នោះឡើយ។ លុះមកដល់វេលាម៉ោង១១យប់ ថ្ងៃទី០៩ ខឬកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួននៅខាងមុខផ្ទះដូច សព្វដង ហើយចូលសំរាកបាត់ទៅ ។ រហូតដល់វេលាម៉ោង ៦ព្រឹកទើបជនរងគ្រោះភ្ញាក់ដឹងខ្លួនឡើងបានដឹងថាបាត់រថយន្ត ហើយរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យដល់កន្លែងកើតហេតុ ។

តាមរយៈឆែកកាម៉េរ៉ាសុវត្ថិភាពតាមដងផ្លូវ ឃើញមានជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមិន ស្គាល់ម៉ាក បានទម្លាក់គ្នាវាម្នាក់ឲ្យដើរចុះដើរ ឡើងកាត់មុខផ្ទះជនរងគ្រោះហើយធ្វើសកម្មភាពលួចរថយន្តយកបានទៅបាត់តែម្តង ។

ក្នុងនោះលទ្ធផលស្រាវជ្រាវ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០យប់ ជនរងគ្រោះ ក៏បានតាមរកឃើញរថយន្តរបស់ខ្លួននៅជាន់ខាងលើ ដែលត្រូវជនសង្ស័យបានយកផ្លុងចោល នៅចំណុចចំណតរថយន្តជាន់ទី៤ នៃសណ្ឋាគារឈូកទិព្វ៥ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍សង្កាត់ផ្សារដើមគរដកហូតយកមករក្សាទុក បន្ទាប់មកក៏បានប្រគល់បន្ត មកឲ្យសមត្ថកិច្ចក្រុងតាខ្មៅតែម្តង ។

ក្រោយមកសមត្ថកិច្ច បានប្រគល់រថយន្តខាងលើនេះ ជូនទៅជនរងគ្រោះយកទៅប្រើប្រាស់ជាបណ្តោះអាសន្នវិញ ។