កម្លាំងការិយាល័យសណ្តាប់ធ្នាប់ ធ្វេីការចុះអប់រំដល់ម្ចាស់អាជីវកម្មនៅតាមបណ្តោយផ្លូវ១០៩ ដែលតែងតែចតរថយន្តគ្មានសណ្តាប់ធ្នាប់ និងមិនគោរពស្លាកសញ្ញាចរាចរណ៍
ព័ត៌មាន
706

ភ្នំពេញ៖ កម្លាំងការិយាល័យសណ្តាប់ធ្នាប់ នៅវេលាម៉ោង ៥:២០នាទីរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វេីការអប់រំដល់ម្ចាស់អាជីវកម្មនៅតាមបណ្តោយផ្លូវ១០៩ ចន្លោះពីផ្លូវសុកហុក មកមហាវិថីព្រះមុនីវង្ស ដែលតែងតែចតរថយន្តដោយគ្មានសណ្តាប់ធ្នាប់ និងមិនគោរពស្លាកសញ្ញាចរាចរណ៍។

ជាមួយគ្នានោះដែរ កម្លាំងការិយាល័យសណ្តាប់ធ្នាប់ ក៏បានអំពាវនាវដល់ប្រពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ដេីម្បីកាត់បន្ថយការកកស្ទះ និងអោយទីក្រុងមានសោភ័ណ្ឌភាពល្អ៕