រថយន្តស៊ីណា​ ១គ្រឿង​ ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ
ព័ត៌មាន
551

រាជធានីភ្នំពេញ​​ ៖​ បុរសម្នាក់​ បើករថយន្តស៊ីណា​ ​១គ្រឿង​ ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ បណ្ដាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខលេខ២១៧​ មុខផ្សារទំនេីបសុីធីម៉ល​ នៅក្នុងសង្កាត់វាលវង់​ ខណ្ឌ ៧មករា​ រាជធានីភ្នំពេញ​ នាវេលាម៉ោង៤និង ៥០នាទីទាបភ្លឺឈានចូលថ្ងៃទី ១៣​ ខែកញ្ញាឆ្នាំ ២០១៩​ នេះ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរសម្នាក់​ បើករថយន្តម៉ាក​ សុីណា ១គ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AW-7175 ធ្វេីដំណេីរ​តាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកេីតមកលិច ក្នុងល្បឿនលឿន​ ខណ:មកដល់កន្លែងកេីតហេតុ​ មុខផ្សារទំនេីបសុីធីម៉ល​ក៏ជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​ បណ្តាលអោយរថយន្តរងការខូចខាតយ៉ាងដំណំ​ នឹងធ្វេីអោយក្បាលព្រួញខ្ទាតចេញពីកន្លែងដេីម​ ខូចខាតផងដែរ​ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសនោះឡេីយ​ ។

ក្រោយពេលកើតហេតុ​ សមត្ថកកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្តខាងលេីទៅរក្សាទុក​នៅ​ ការិយាល័យ​ចរាចរណ៍​ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ​ ៕