អ្នកនាង ចន ច័ន្ទលក្ខិណា បកស្រាយរឿងរ៉ាវដែលកើតឡើងក្នុងព្រលានយន្តហោះ ,បុគ្គលដែលថតនោះ បានបំពាន៣ករណី ... (មានវីដេអូ)
កម្សាន្ត
8.95K

យោងតាមការបង្ហោះ របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះទាំងស្រុងថា៖ « ខ្ញុំសុំបញ្ចេញយោបល់ ពាក់ព័ន្ធករណី ការបង្ហោះវីដេអូ ក្រុមសិល្បករដែលត្រូវទៅសម្ដែងនៅប្រទេសកូរ៉េ នៅ ព្រលានយន្តហោះកូឡាឡាំពួរប្រទេសម៉ាឡេស៊ី គិតថា ការបង្ហោះ វីដេអូសកម្មភាពរាំសប្បាយ និង ថតដោយលោកឧកញ៉ា ឡេង ណាវ៉ាត្រាផ្ទាល់ គឺ មិនមានអ្វីឲ្យប៉ះពាល់ ដល់សិទ្ធិភ្ញៀវនៅក្នុងព្រលានយន្តហោះ នោះទេ។ ប្រសិនបើករណី មាន ផល ប៉ះពាល់សិទ្ធិភ្ញៀវ ក្នុងព្រលានយន្តហោះ គឺប្រាកដជា សមត្ថកិច្ច សន្តិសុខ និងអ្នកគ្រប់គ្រង ក្នុងព្រលានយន្តហោះផ្ទាល់ និង ធ្វើការណែនាំ ព្រមទាំងអោយបញ្ឈប់នូវសកម្មភាព រាំ នឹងថតជាក់ជាមិនខានឡើយ។ ចំណែក អ្នកដែល ថតសកម្មភាពការរាំគឺជាការ រំលោភសិទ្ធិ បុគ្គល លើទីសាធារណៈ ព្រមទាំង និយាយក្នុងពេលថតដោយបានប្រើប្រាស់ពាក្យសម្តីយ៉ាងធ្ងន់ធ្ងរធ្វើអោយប៉ះពាល់ដល់ កិត្តិយស ប្រទេសជាតិ គោរម្យងារឧកញ៉ា ព្រមទាំងសិល្បករទៀតផង។ តែពួកគាត់មិនបានយល់ពីច្បាប់ដោយគាត់បានប្រព្រឹត្តជាក់ស្តែងនោះទេគឺ ថតដោយគ្មានការអនុញ្ញាតពីបុគ្គលមានន័យថាគាត់បានបំពានលើសិទ្ធិឯកជនរួចទៅហើយ។ មួយវិញទៀត ថតបណ្តើរនិយាយបណ្តើរដោយប្រើពាក្យមិនសមរម្យ ដោយគាត់មិនបានយល់ពាក្យថា (អ្នកសិល្បៈ) អ្នកសិល្បៈគឺការសម្តែង ការច្រៀង ការរាំ ឬការសម្តែងដោយមានការរៀបចំមានឈុតឆាកហើយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ឬតាមកញ្ចក់ទូរទស្សន៍ ជាដើម។ តែសកម្មភាពក្នុងព្រលានយន្តហោះនេះមិនពាក់ព័ន្ធនិងសិល្បៈឡើយ ដោយធាតុពិតអ្នកដែលរាំនោះគឺជាជនសាមញ្ញធម្មតា ហើយបែរជាគាត់មិនច្បាស់លាស់ថាបុគ្គលដែលរាំជាអ្នកណា និង មិនស្គាល់ពីបុគ្គលសិល្បៈហើយគាត់យកមកបរិយាយលាបពណ៌បំភ្លើសបំពានលើអ្នកសិល្បៈជារួម ។ហើយសកម្មភាពនេះគឺជាសិទ្ធិរបស់បុគ្គលមួយក្រុមដែលបង្កើតឡើងដើម្បីបង្កបរិយាកាសសប្បាយរីករាយនិងបង្កើននូវចំណងមិត្តភាពរវាងគ្នានិងគ្នាក្នុងក្រុមដោយមិនប៉ះពាល់លើសិទ្ធិបុគ្គលណាមួយក្នុងព្រលានយន្តហោះឡើយ។

តាមគំនិតខ្ញុំបុគ្គលដែលថតក្រុមការងារបស់ខ្ញុំគាត់បានបំពាន៣ករណី:

១.រំលោភលើអភ័យឯកសិទ្ធិបុគ្គលលើទីសារធាណៈ(ថតដោយគ្មានការអនុញ្ញាត្តិពីសាមុីខ្លួន)

២.ការនិយាយប្រមាថ មាក់ងាយដល់ជាតិសាសន៍ជាសាធារណៈ

៣.ការជេរប្រមាថសិល្បករខ្មែរដោយគ្មានមូលដ្ឋានច្បាស់លាស់

បើមានអ្វីខុសឆ្គងសូមអាធ្យាស្រ័យដោយក្តីអនុគ្រោះ »