ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុកសារធាតុញៀនខុសច្បាប់ នៅខណ្ឌមានជ័យ
ព័ត៌មាន
436

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥ម៉០០នាទីទៀបភ្លឺ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចមុខសំណង់មិនរៀបរយ ផ្លូវ​៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់ ពីបទ រក្សាទុកដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន

ជនសង្ស័យឃាត់ខ្លួនបានទាំង៣នាក់មានឈ្មោះ៖ ១-ឈ្មោះ លេង ហួរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករធ្វើតុទូ ទីលំនៅសិប្បកម្មធ្វើតុទូ ផ្លូវ​លំ ភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ ​ ។ ២-ឈ្មោះ ម៉េត សំណាង ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករធ្វើតុទូ ទីលំនៅសិប្បកម្មធ្វើតុទូ ផ្លូវ​លំ ភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ ​ ។ ៣-ឈ្មោះ ចេង វុទ្ធី ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករធ្វើតុ.ទូ ទីលំនៅសិប្បកម្មធ្វើតុទូ ផ្លូវ​លំ ភូមិ តាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ ​ ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា ចំនួន ០៤ កញ្ចប់ថង់តូចនិង ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC 6876 ។

បច្ចុប្បន្ន​​ជន​សង្ស័យត្រូវបានឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី៕