​ញាក់សាច់! ​​​ជម្រើសជាតិថៃឲ្យ​តែ​ស៊ុត​ចូល​១​គ្រាប់ ​ដឹង​តែ​បាន៣លានបាត ​វគ្គ​ជម្រុះ​World Cup

សហព័ន្ធ​បាល់ទាត់​របស់​ថៃ និង​ក្រុម​ហ៊ុន​ជា​​ដៃ​គូ​សហការ ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើនដល់ក្រុម​ជម្រើស​ជាតិ​ថៃ សម្រាប់​ព្រឹត្តិការណ៍​ជម្រុះ​ World Cup 2022​​។

គួរជម្រាបថា ពួក​គេ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​៩​លាន​បាត​(ជិត​៣០​ម៉ឺន​ដុល្លារ) កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​ បន្ទាប់ពីថៃ​​បាន​យក​ឈ្នះ​​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ៣-០ ក្នុង​ទីក្រុង​ចាកាតា។ ក្នុងនោះតាម​រយៈ​ជំនួយ​ឧបត្ថម្ភ​ ក្រុមហ៊ុន​ ThaiBevសន្យា​ថា ឲ្យ​២​លាន​បាត ខណៈ​សហព័ន្ធ​បាល់ទាត់​ថៃ​ឲ្យ​១​លាន​បាត​ទៀត ​​ដូចនេះ​ ​ប្រសិនពួកគេ​​រក​បាន​១​គ្រាប់ គឺ​ទទួលបាន​៣​លាន​បាត(ជិត​១០​ម៉ឺន​ដុល្លារ)។

គួរបញ្ជាក់ថា ក្រោយយកឈ្នះម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ​ធ្វើ​ឲ្យ​ថៃ​ឡើង​ឈរ​កំពូល​តារាង​ពូល​G ឯ​អារ៉ាប់រួម​នៅ​លេខ​២ ម៉ាឡេស៊ី វៀតណាម​និង​ឥណ្ឌូណេស៊ី​នៅ​លេខ ៣​ ៤និង​៥៕

ប្រភព៖ Bangkokpost