ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អនុវត្តវិន័យ ទម្លាក់ស័ក្តិមន្ត្រីនគរបាល៣រូប
ព័ត៌មាន
12.5K

ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការ អនុវត្តន៍វិន័យមន្ត្រីនគរបាល ដោយបានសម្រេចអនុវត្តន៍វិន័យចំពោះមន្ត្រីនគរបាលចំនួន៣រូប នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមរូបភាពបន្ថយឋានន្តរស័ក្តិ ចំនួន១ថ្នាក់ រួមមានដូចជា៖

១- អនុសេនីយ៍ឯក ណយ សុធារ៉ា អត្តលេខ៦៥១៨៣ នាយរងផ្នែកនៃការិយាល័យភស្តុភារ ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ ។

២- អនុសេនីយ៍ទោ ផាត សុភ័ណ្ឌ អត្តលេខ៦៣៩៤៧ នាយរងផ្នែកនៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ត្រី ។

៣- អនុសេនីយ៍ទោ រ៉ុម សុខា អត្តលេខ៦៦៤០៤ មន្ត្រីឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ត្រី ។