Coutinho ទម្លាយថា Klopp​ផ្ញើ​សារ​ទៅ​គេ ក្រោយផ្ទេរ​ទៅ​កាន់​Bayern Munich

​Philippe Coutinho បានបង្ហើបឱ្យដឹងថា លោក Jurgen Klopp ដែលជាអតីតគ្រូបង្វឹករបស់ខ្លួន បានផ្ញើសារ គាំទ្រនិង​​អបអរ​គេ ចំពោះការផ្លាស់​ទៅកាន់ក្លឹប Bayern Munich ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់​ប្តូរក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង ​ទៅកាន់ក្លឹប Manchester United និង Tottenham Hotspur។

Coutinho បានប្រាប់សារព័ត៌មាន​Sport Bild ថា​៖ «Klopp បាន​ផ្ញើ​សារ​មក​ខ្ញុំ ហើយ​ជូនពរ​ខ្ញុំ​ឲ្យ​មាន​សំណាង​ល្អ។ គាត់​ប្រាប់​ខ្ញុំ​ថា Bayern ជា​ក្លឹប​ធំ​មួយ ហើយ​ Bundesliga ជា​ក្របខ័ណ្ឌ​ប្រកួតប្រជែង​ដ៏​ល្អ​មួយ​។​ Klopp បាន​ប្រាប់​ខ្ញុំ​ថា គាត់​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ដែល​ឃើញ​ខ្ញុំ​បាន​លេង​នៅ​ក្លឹប​អាល្លឺម៉ង់​នេះ»។

នៅ​មុន​បើក​រដូវ​កាល ២០១៩/២០ Coutinho ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប Bayern Munich ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ ដោយ​មាន​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់៕

ប្រភព៖ Goal