ផឹកជល់ៗ ទាស់ពាក្យសម្តីគ្នា ពូទាញពូថៅកាប់ក្បាលក្មួយរបួសធ្ងន់
ព័ត៌មាន
297

កោះកុង៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយទាស់ពាក្យសម្តីគ្នាជាមួយក្មួយក្នុងវង់ផឹកស៊ី ទាញពូថៅកាប់ក្មួយ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផល ប៊ុនផង់ (ហៅ ង៉ែត) ភេទប្រុស អាយុ ២៧ឆ្នាំ (ត្រូវជាពូ) បានយកកូនពូថៅដៃកាប់ទៅលើក្មួយឈ្មោះ កាន់ ឃា ភេទប្រុស អាយុ១៧ឆ្នាំត្រូវចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល រួចបញ្ជូនមកព្យាបាលនៅភ្នំពេញបន្ត។

ក្រោយកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមកសាកសួរនិងឃាត់ខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕