ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ចុះលេងទឹកមាត់ច្រាំង ស្រាប់តែរអិលជើងចូលទឹកជ្រៅបណ្តាលឲ្យលង់ស្លាប់យ៉ាងគួរឲ្យសង្គេក នៅស្រុកត្បូងឃ្មុំ
ព័ត៌មាន
335

ត្បូងឃ្មុំ៖ ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ យ៉ាងគួរឲ្យសង្វេគ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង២០ នាទី នៅចំណុចដីរបស់ឈ្មោះ ម៉ៃ ភេទប្រុស ខាងលិចស្ពានមាត់ឃ្មង់ ចម្ងាយ២០០ម៉ែត្រ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះមានឈ្មោះ ស៊ុយ រីឆាត ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ដំណើរឿង៖ មុនដំបូងជនរងគ្រោះបានចុះលេងទឹកក្បែរមាត់ច្រាំង ក្រោយមកបណ្ដាលឲ្យរអិលជើងធ្លាកចូលទឹក ក៏លង់លិច បាត់តែម្តង។ បន្ទាប់មកប្រជាពល ព្រមទាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ រាវរកតែពុំឃើញសោះ។ រហូតដល់ម៉ោង២០ និង៣៥ នាទី ថ្ងៃខែឆ្នាំដដែល ទើបរកឃើញសពជនរងគ្រោះ។

ក្រោយមក កម្លាំងជំនាញនៃអធិកាដ្ឋាននគរបាល បានធ្វើការពិនិត្យសពឃើញថាពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ពុំមានពាក់ព័ន្ធនិងបទល្មើស ព្រហ្មទណ្ឌអ្វីឡើយ ក្រោយពិនិត្យរួចរាល់មកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕