យុវជនមួយក្រុមស្ទាក់វាយបុរស២នាក់ បណ្តាលឲ្យរងរបួសរួចនាំគ្នាគេចខ្លួន ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន២នាក់ នៅខេត្តកណ្តាល
ព័ត៌មាន
580

កណ្តាល៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពីរនាក់ បណ្តាលអោយរងរបួស ហេតុការណ៍នេះកើតឡើងនៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង២៣ និង១៥ នាទី នៅចំណុចភូមិដើមត្រាំង ឃុំអន្លង់រមៀតស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះមានគ្នា០២នាក់ ទី១.ឈ្មោះ ស៊ឹម ថា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ នៅភូមិថ្មក្តារ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ និងទី២.ឈ្មោះ តេង សារ៉ុម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រាំកង់ ឃុំនិទៀន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ចំណែកជនសង្ស័យមានគ្នា០២នាក់រួមទាំងបក្ខពួកមួយចំនួនទៀត៖

ទី១.ឈ្មោះ ថោ ថារ័ត្ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដជនជាតិ ខ្មែរ មានទីលំនៅភូមិអន្លង់រមៀតខាង ត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួន ) ។ និងទី២.ឈ្មោះ ញ៉ែម សុភ័ក្រ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ៖

-ខ្សែ ក្រវ៉ាត់មួយក្បាលដែកពណ៌ខ្មៅប្រវែង១២៨ ស.ម ។

-ដុំថ្មពីរដុំ ប៉ុនកំភួនជើងមនុស្សចាស់

-ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរី 2019 មានលេខតួនិងលេខម៉ាស៊ីន ៥៤៨៩២៩៦ ពាក់ស្លាកលេខ កណ្តាល 1AD-8025។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះទាំងពីរនាក់រួមទាំងឈ្មោះ សឿន គន្ធាបានជិះ ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរី 2015 ពាក់ស្លាកលេខភ្នំពេញ 1CR-5454 ឌុបគ្នាចេញពីផ្ទះមកភ្នំពេញពេលមកដល់កន្លែងកើតហេតុ​ ស្រាប់តែមានក្រុមជនសង្ស័យខាងលើបានយកខ្សែក្រវ៉ាត់ដុំថ្ម ដំបង វាយក្រុមជនរងគ្រោះនិងម៉ូតូបណ្តាលឲ្យរបួសនិងខូចខាតម៉ូតូ ហើយក្រុមជនសង្ស័យជិះម៉ូតូគេចខ្លួនអស់។

ក្រោយមកកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ បានបញ្ជូនមកស្រុកកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕