ខ្លាំងដៃណាស់!!! ជំពាក់លុយគេហើយ ម្ចាស់គេទៅទារលុយវាយបែកឈាមហើមភ្នែកខាងឆ្វេង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
ព័ត៌មាន
2.2K

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការឃាត់ខ្លួន ក្នុងករណីប្រើអំពើហិង្សាដោយចេតនា (ប្រើដៃវាយឲ្យរបួស) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង០០ នាទី នៅក្នុងបរិវេណផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ ហ្វុង វ៉ាងគឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរលក់ទា ស្នាក់នៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា (របួសហើមជាំភ្នែកខាងឆ្វេង១កន្លែង)។

ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ លី សូម៉ានេថ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទាខ្វៃ ស្នាក់នៅផ្ទះលេខខាងលើ (គ្មានសារធាតុញៀន) ។

ដំណើររឿង ៖ មុនដំបូងជនសង្ស័យបានទិញទាពីជនរងគ្រោះយកទៅខ្វៃលក់និងបានទូរទាត់លុយឲ្យជនរងគ្រោះ តែនៅខ្វះចំនួន ៣,៨៥២ដុល្លារ រហូតដល់វេលាម៉ោងខាងលើជនរងគ្រោះបានមកទាលុយ ដែលជនសង្ស័យជំពាក់ នៅនឹងចំណុចកើតហេតុ បន្ទាប់មកជនសង្ស័យបានស្ទុះចេញពីក្នុងផ្ទះមកធាក់ ព្រមទាំងវាយជនរងគ្រោះឲ្យរបួស ក្រោយមកកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម ឃើញហេតុការណ៍ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យនិងនាំយកមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាតខ្លួនទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕