អាសូរណាស់!!! ប្តីប្រពន្ធ២នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយស្លាប់យ៉ាងអាណោចអាធ័ម
ព័ត៌មាន
859

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យប្តីប្រពន្ធមួយគូរស្លាប់ភ្លាមៗ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង៣០នាទីយប់ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ២០-២១ ចំណុចលូបាក់ ភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់ឈ្មោះ គង់ សេន ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភ្នំពេញ ស្នាក់នៅបណ្តោះអាសន្នភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនិងឌុបប្រពន្ធពីក្រោយឈ្មោះ សួង សារ៉េត អាយុ ៥៧ឆ្នាំ នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបើកម៉ូតូសណ្តោងរ៉ឺម៉ក ចេញពីទិសខាងលិចទៅខាងកើត ពេលបើកមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្ត១គ្រឿងពុំស្គាល់ម៉ាក បានបុកម៉ូតូពីក្រោយ បណ្តាលឲ្យម៉ូតូខ្ទាតធ្លាក់ចេញពីជាយផ្លូវបណ្តាលឲ្យស្លាប់ទាំង២នាក់ប្ដីប្រពន្ធ។

ក្រោយមករថយន្តបានបើករត់គេចខ្លួនបាត់ បានបន្សល់ទុកបំណែករថយន្ត១បន្ទះ ពណ៌ឈាមជ្រូក រីឯវត្ថុតាងសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសាកសពត្រូវបងប្អូនយកទៅភ្នំពេញ ធ្វើបុណ្យតាមប្រពៃណី ៕