មើលឲ្យហើយទៅ អ្នកចូលចិត្តនិយាយទូរសព្ទ ឬចុចលេង ពេលបញ្ចូលថ្ម
ព័ត៌មាន
1.44K

ស្ទឹងត្រែង ៖ មិនគួរឲ្យអូសរំលងទេ គួរតែប្រុងប្រយត្ន័ឲ្យបានខ្ពស់ មិនថាមួយវិនាទីក៏ដោយ ចំពោះការសាកថ្មទូរសព្ទបណ្តើរ កាន់ចុចលេង ឬនិយាយជាដើម ខ្លះទៀតដៃសើមទៅកាន់ទូរសព្ទឬឌុយសាកក៏មាន ដែលអាចមានគ្រោះថ្នាក់ដល់ស្លាប់បានគ្រប់ពេលវេលា។

ជាក់ស្តែង កាលពីវេលាម៉ោង១និង៤២នាទី រសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ បាននិយាយទូរសព្ទពេលកំពុងសាកថ្ម ស្របពេលដែលកំពុងឈរនៅក្នុងបន្ទប់ដែលលិចទឹក មានជម្រៅប្រមាណ៤តឹកផងនោះ បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី​ឆក់ប្រកាច់ស្លាប់ភ្លាមៗមួយរំពេច ក្នុងភូមិស្ពានថ្ម ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់នេះ មានឈ្មោះ ប៊ី សុខដែន អាយុ៣០ឆ្នាំ ជាមន្ត្រីបម្រើការងារនៅមន្ទីរផែនការ បានជួលផ្ទះខាងលើស្នាក់នៅជាង១ឆ្នាំមក ហើយមុនពេលដែលស្លាប់ ជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយ លុះប្រជាពលរដ្ឋនាំគ្នាទៅមើលក៏ឃើញស្លាប់ក្នុងទឹកបាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោលស្យវិច័យ ប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕​