សង្វេគណាស់!.. អតីតតារាសម្តែង ណូ ជ័យរិទ្ធី ជំងឺធ្វើទុក្ខដល់ដំណាក់កាលចុងក្រោយ រស់បានត្រឹមមួយខែទៀតតែប៉ុណ្ណោះ​..
កម្សាន្ត
3.89K

ភ្នំពេញ៖ អតីតតារាសម្តែង ណូ ជ័យ រិទ្ធី ហៅតូ ដែលធ្លាប់តែមាន រូបរាងធ្លាប់តែស្រស់សង្ហារគីឡូ​ដល់ទៅ​៩០​​គីឡូ​នោះ ពេលនេះកំពុងស្ថិតក្នុងសភាពស្គមរីងរៃ ​ស្លេកស្លាំង​ ធ្លាក់ខ្លួនឈឺដុនដាប មើលស្ទើរតែមិនស្គាល់ ដោយសារតែជំងឺថ្លើមធ្វើទុក្ខដល់ដំណាក់កាលចុងក្រោយ និងកាន់តែធ្វើទុក្ខខ្លាំងឡើង រហូតពេទ្យក្នុងប្រទេស លែងទទួលព្យាបាលហើយ ។

ក្នុងនោះ លោក ហេង ឡុង ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គម បានលើកឡើងថា ខ្លោចផ្សាណាស់ ជីវិតចុងក្រោយរបស់តារាសម្ដែង តូ ហៅ ជ័យ រិទ្ធី ពេទ្យនៅក្នុងស្រុកខ្មែរលែងទទួលគាត់ហើយ អរគុណតារាសម្ដែងនីតា ដែលបានយកថវិការបស់មូលនិធិសិល្បៈចាស់ជរា ជូនគាត់លើកចុងក្រោយ។

អ្វីដែលកាន់តែអាណិត រូបភាព អតីតតារាសម្តែង ណូ ជ័យ រិទ្ធី បានធ្លាក់ខ្លួនឈឺដុនដាបក្រោយធ្លាប់មានទុក្ខជាទម្ងន់ ដោយសារឪពុក លោក ជ័យ យ៉ាណូ ចាងហ្វាងកាសែតសុជីវធម៌បានទទួលមរណៈភាព។

ពេលនេះលោ​ក ​ណូ ជ័យ រិទ្ធី កំពុងសម្រាកនៅផ្ទះ ក្រោយ​គ្រូពេទ្យ​ប្រាប់​ថាត្រូវ​ចំ​ណាយ​អស់​មួយ​ម៉ឺន​ដុល្លារ ​តែ​រស់​បានតែ​មួយ​​ខែ​ប៉ុណ្ណោះ ​ទើបគ្រួសារ​សម្រេចចិត្តនាំលោក​មក​ផ្ទះ ​៕