នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលមរណភាពហើយ
ព័ត៌មាន
4.73K

ភ្នំពេញ៖ ដំណឹងដ៍ក្រៀមក្រំ តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី លី ធុជ នៅលើបណ្តាញសង្គម កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានលើកឡើងថា នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលមរណភាពហើយ ដោយរោគាពាធ ក្នុងនោះលោកទេសរដ្ឋមន្ត្រី លី ធុជ បានសរសេរថា « ខ្ញុំបាទ និងក្រុមគ្រួសារ សហការី មិត្តភក្តិជិតឆ្ងាយទាំងអស់ ពិតជាមានសេចក្ដីរន្ធត់ក្តុកក្តួលចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ ប៊ូ ថង វេលាម៉ោង ១និង២០ នាទីឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយរោគាពាធ។ ខ្ញុំបាទនិងក្រុមគ្រួសារ សហការី មិត្តភក្តិជិតឆ្ងាយទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសាររបស់ នាយឧត្តមសេនីយ៍ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ »

ក្នុងនោះ បើតាមការបញ្ជាក់របស់មន្រ្តីសាលាខេត្តរតនគិរី សពព្រឹទ្ធាចារ្យ ប៊ូ ថង នឹងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់ព្រឹទ្ធាចារ្យ ក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕