នេះហើយដោយសារការធ្វេសប្រហែសរបស់ឪពុកម្តាយ ទើបធ្វើឲ្យក្មេងស្រីអាយុទើប២ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័មបែបនេះ!!!
ព័ត៌មាន
1.11K

កណ្តាល៖ កុមារីម្នាក់បានលង់ទឹកស្លាប់ យ៉ាងគួរឲ្យសង្វេគ បន្ទាប់ពីចុះលេងទឹកបឹងជិតផ្ទះជាមួយម្តាយនិងមីង ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលខ្លាំងកាលពីវេលាម៉ោង ០៩​និង១០នាទីថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៩ នៅចំណុចបឹងស្លែងតូច ស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះមានឈ្មោះ ឌឿន ឌីណា ភេទស្រី អាយុ ០២ឆ្នាំ ជនជាតិខ្មែរ នៅក្នុងបន្ទុកគ្រួសារ ដែលមានឪពុកឈ្មោះ ទី ឌឿ អាយុ ៣៥ឆ្នាំ និងម្ដាយឈ្មោះដា លក្ខិណា អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ដំណើររឿងហេតុ៖ មុនពេលកើតហេតុក្មេងស្រីរងគ្រោះ បានលេងនៅមុខផ្ទះជាមួយម្ដាយនិងមីងបន្ទាប់មកម្ដាយបានចូលទៅក្នុងផ្ទះរីឯមីងបានទៅបេះត្រកួននៅខាងកើតផ្ទះតែមីងមិនដឹងថាក្មួយទៅតាមពីក្រោយទេ។ ពេលម្ដាយដើរចេញពីក្នុងផ្ទះវិញមិនឃើញកូនហើយក៏នាំគ្នាដើររកជុំវិញផ្ទះតែរកមិនឃើញ ឯជីតាបានដើរទៅខាងកើតផ្ទះក៏ឃើញដានជើងចៅគាត់បានហៅគ្នាចុះក្នុងទឹកបឹងហើយរាវរកប្រហែលជា៣០នាទីទើបឃើញ តែក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្ដិ៍នគរបាលព្រែកអំបិលសហការជាមួយកម្លាំងពិនិត្យវិភាគស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យធ្វើការពិនិត្យសាកសពមិនឃើញមានស្លាកស្នាមកត់សំគាល់ឡើយ រួចសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕