ពិតជាសាហាវណាស់!!! សម្លាប់ប្រពន្ធ រួចហើយចាក់សាំងដុតសពក្នុងផ្ទះ ដើម្បបង្វែរ ជាករណី អគ្គីភ័យ នៅតែបំភាន់ភ្នែកសមត្ថកិច្ចមិនបាន ចុងក្រោយគុក!
ព័ត៌មាន
4.64K

កណ្តាល៖ បុរសម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯងហើយរួចចាក់សាំងដុតសពនៅក្នុងផ្ទះ ដើម្បបង្វែរជាករណីអគ្គីភ័យ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃនៅថ្ងៃ​ទី​១៤ ​ខែកក្តដា ឆ្នាំ២០១៩​ វេលាម៉ោង​០២ និង៤០ នាទី​ នៅចំណុចផ្ទះជួក​ឈ្មោះ​ វ៉េង​ វិរៈ ភេទ​ ប្រុស អាយុ៣០ឆ្នាំ​ ស្ថិតនៅភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា​ស្រុកស្អាង ខេត្តកណ្តាល។

​ជនរងគ្រោះមានឈ្មោះ​ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ(ត្រូវជាប្រពន្ធឈ្មោះ​ វ៉េង​ វិរៈ ហៅ លក្ខ័)ស្លាប់នៅក្នុងផ្ទះកន្លែងកើតហេតុ មានទីលំនៅភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​។

ចំណែកជនសង្ស័យមានឈ្មោះ​ វ៉េង​ វិរៈ ហៅ លក្ខ័ ភេទប្រុស​ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក(ជាប្ដីរបស់ជនរងគ្រោះ)រងរបួស មានទីលំនៅភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​។

សម្ភារៈ ខូចខាត៖ ឆេះផ្ទះ១ខ្នងទំហំ៩ម៉ែត្រគុណនិង៥ម៉ែត្រ សម្ភារក្នុងផ្ទះមួយចំនួន(ឆេះអស់៥០%) ស្លាប់មនុស្ស១នាក់និង របួសមនុស្ស១នាក់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ ឈ្មោះវ៉េង​ វិរៈ ជាប្តីនិងឈ្មោះ​ហានស្រីមុំ​ជាប្រពន្ធ បានដេកនៅក្នុងបន្ទប់​ឡៅតឿ​ ក្នុងផ្ទះដូចរាល់ដង លុះដល់ម៉ោងកើតហេតុខាងលើក៏ស្រាប់តែមានភ្លើង​ឆាប់ឆេះក្នុងបន្ទប់​កន្លែងដេកបណ្តាលឲ្យឈ្មោះ​ ហានស្រីមុំ​(ស្លាប់)នៅនឹងកន្លែង​ ចំណែកឈ្មោះ​វ៉េង​ វិរៈ រងរបួសធ្ងន់​បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ពេលនោះមានប្រជាពលរដ្ឋដែលមានផ្ទះនៅជិតខាងបាននាំគ្នាមកជួយពន្លត់ភ្លើងដែលកំពុងឆេះ ។

ក្រោយពីបានទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុក ខេត្ត បានចុះដល់កន្លែងកើតហេតុ​ ជួយអន្តរាគមន៍និងពន្លត់ភ្លើង ករណីនេះ សមត្ថកិច្ចជំនាញថ្នាក់ខេត្ត និង នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ បានចុះពិនិត្យសហការជាមួយផ្នែកជំនាញ ស្រុកស្អាង។

បានសន្និដ្ឋានថាករណីនេះ ជាឃាតកម្ម (សម្លាប់រួចបង្កើតជាអគ្គីភ័យ)

ផ្អែកតាមលទ្ធផល នៃការស្រាវជ្រាវ ស៊ើបអង្កេតដោយមានការសម្របសម្រួល ដឹកនាំនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល និងមានការបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ាវ ចំរើន ស្នងការនគរបាលខេត្កណ្ដាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងនគរបាលស្រុកស្អាង ព្រមទាំងមានការចូលរួមពីនាយកដ្ឋានបច្ចេកទេស វិទ្យាសាស្រ្ត ឈានដល់កំណត់មុខសញ្ញាគឺជា ប្ដីជនរងគ្រោះ តែដោយមូលហេតុ ជនសង្ស័យរងរបួសដោយសារ ភ្លើងឆេះត្រូវសង្រ្គោះបន្ទាន់ ក៏បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។

លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយអាការៈធូរស្បើយ ត្រូវចេញពីមន្ទីរពេទ្យទើបសមត្ថកិច្ច ឈានដល់ការនាំខ្លួនយកមកសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បន្ទាប់ពីបានតស៊ូស្ដាប់ចម្លើយ ទើបជនសង្ស័យបាន យល់ព្រមសារភាពពីសកម្មភាពរបស់ខ្លួនថា៖ នៅមុនពេលសម្លាប់ប្រពន្ធ ប្រហែលបីទៅបួនថ្ងៃជនសង្ស័យមិនទៅធ្វើការទេ ប្រពន្ធក៏ខឹងគំរាមសុំលែងលះ ដោយបាននិយាយថាអស់ចិត្តជាមួយ ។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យមិនទៅធ្វើការទេ បានទៅផឹកកាហ្វេមើលមាន់ជល់ តាមទូរទស្សន៍ រហូតដល់ម៉ោង៥ល្ងាចក៏ជិះម៉ូតូម៉ាក ហុងដាវ៉េវ ត្រឡប់មកផ្ទះវិញ ដាំបាយ លុះដល់ម៉ោងប្រហែល៦ល្ងាច ប្រពន្ធបានត្រឡប់មកពីធ្វើការនៅរោងចក្រវិញ ទិញម្ហូបឆ្អិនស្រាប់មកជាមួយ បាននាំគ្នាហូបបាយ បន្ទាប់មកជនរងគ្រោះបានចូលទៅងូតទឹក រួចឡើងទៅបន្ទប់ឡៅតឿ ចំណែកជនសង្ស័យនៅខាងក្រោមដេកមើល ហ្វេសប៊ុក រហូតដល់ម៉ោង ប្រហែល៩ជាងយប់ ក៏ឡើងទៅបន្ទប់ឡៅតឿដេកជាមួយជនរងគ្រោះ ពេលនោះជនរងគ្រោះស្លៀករូបដេកយប់ មិនចាំពណ៌ កំពុងចុចមើលទូរសព្ទ័ចំណែក ខ្លួនមើលរឿងចិនតាមទូរស័ព្ទ បន្ទាប់មកជនរងគ្រោះបានរអ៊ូ សុំខ្លួនលែងលះគ្នាដោយបបួលទៅផ្ដិតមេដៃនៅផ្ទះមេភូមិ តែខ្លួនបានបដិសេធមិនព្រមក៏ទាស់សំដីគ្នារហូត់ឈានដល់ខ្លួនងើបទៅសង្កត់ជនរងគ្រោះពីលើ ច្របាច់ក រហូតដល់ស្លាប់តែម្ដង រួចខ្លួនប្ដូរសម្លៀកបំពាក់ជនរងគ្រោះ និងដាក់ឲ្យដេកលើពូក ដោយបានយកភួយនិងខោអាវ គរគ្របពីលើ បន្ទាប់មកចុះមកក្រោម កាត់ទុយោសាំងម៉ូតូ ដាក់ដបទឹកសុទ្ធ បានប្រហែលជាងកន្លះលីត្រយកទៅជះ ក្នុងបន្ទប់ខាងក្រោមរួច ឡើងទៅជះស្រោចជញ្ជាំង បន្ទប់ឡៅតឿ រួចទាញអាវយឺតពាក់ចុះមកបន្ទប់ខាងក្រោមវិញកេះ ដែកកេះដុតបណ្ដាលឲ្យភ្លើងឆាបឆេះ រាលរលាកទាំងខ្លួនឯងផងទៀត ទើបជនសង្ស័យដោះអាវយឺតចេញ រួចស្ទុះបើកគន្លិះទ្វារផ្ទះរត់ចេញទៅលោតទឹកទន្លេខាងលិចផ្ទះបណ្ដែតខ្លួនចម្ងាយប្រហែលជាង ១.០០០ម៉ែត្រក៏ឡើងគោកឃើញកង់គេទុកចោលទាញជិះទៅផ្ទះឪពុកបង្កើតដោយសភាពធ្ងន់ធ្ងរពេកក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ ។

ករណីឃាតកម្មគិតទុកជាមុននេះផ្ដើមឡើងដោយសារ ទំនាស់គ្រួសារជាច្រើនលើក ជនសង្ស័យជាប្ដីមិនប្រឹងស្វែងរកការងារ ដើម្បីផ្គត់ផ្គង់គ្រួសារនិងដោះបំណុល គិតតែដើរលេងទើបជនរងគ្រោះ ជាប្រពន្ធទាមទារលែងលះគ្នា រហូតទាស់ពាក្យសំដីគ្នា ប្ដីបានប្រើអំពើហិង្សា ដោយច្របាច់ក បណ្ដាលឲ្យជនរងគ្រោះ ជាប្រពន្ធស្លាប់ រួចទាញយកខោអាវ មកគរលើសព ចាក់សាំងដុតសពប្រពន្ធ បង្កើតឡើង ជាករណីអគ្គីភ័យក្រោមរូបភាពឆេះផ្ទះដើម្បីបំភាន់ភ្នែកអ្នកជិតខាង និង សមត្ថកិច្ច បិទបាំងទង្វើសកម្មភាព ឃាតកម្មគិតទុកជាមុ របស់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់កាតាមនីតិវិធីច្បាប់ ៕