មនុស្ស៣នាក់របួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅស្រុកកោះធំ
ព័ត៌មាន
443

កណ្តាល៖ ម៉ូតូនិងរថយន្ត ពន្លះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៤០នាទី នៅលើស្ពានឆ្លងទន្លេបាសាក់ ( មិត្តភាពកម្ពុជា ចិន ) ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្ករឡើងដោយអ្នកបើកបរម៉ូតូម៉ាកហុងដា សេ ១២៥ ស៊េរី ២០១៩ ពណ៌ខ្មៅ អត់ស្លាកលេខ មានកញ្ចក់ អត់មួក បើកបរមានទិសដៅ ឆ្លងស្ពានពីលិចទៅកើត បើកបរដោយ ឈ្មោះ អារ៉ា ហ្វាត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ នេសាទ មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រងរបួសស្រាល មានឌុបអ្នករួមដំណើរម្នាក់ ឈ្មោះ អាហ្វា រីត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ នេសាទ អត់ពាក់មួក មានទីលំនៅ ភូមិ.ឃុំ ជាមួយគ្នា រងរបួស ធ្ងន់ ជើងខាងឆ្វេង បានបើកបុករថយន្តម៉ាកកាមរី បាឡែន ពណ៌ ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២AL-៤២២៨ បើកបរមានទិសដៅឆ្លងស្ពាន ពីកើត ទៅ លិច បញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ សុីម សុខនី ភេទ ប្រុស អាយុ ៣២ ឆ្នាំមុខរបរ អាជីវករ មានទីលំនៅ ភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។

ករណីនេះបង្កឡើងដោយអ្នកបើកបរ ម៉ូតូបើកមានល្បឿន លឿន ខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ បានទៅបុក រថយន្ត ចំកង់ខាងមុខ ផ្នែកខាងឆ្វេង ចំណែករថយន្ត បែកកង់មុខ ខាងឆ្វេង នៅមានល្បឿន បានទៅឈប់ខាងមុខ ពីចំណុចបុកប៉ះ ៣៩ ម៉ែត្រ ។

ករណីនេះកំលាំងជំនាញ និង កំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ហើយបានយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕