Mane បញ្ជាក់ជាថ្មីលើអនាគតនៅ​Liverpool ចំពេលដែល​Real Madrid​ចាប់អារម្មណ៍

កីឡាករ Sadio Mane បានបញ្ជាក់ជាថ្មីពីចំពោះការប្តេជ្ញាចិត្តរបស់គាត់ លើអនាគតនៅក្នុងក្រុម Liverpool ដោយបង្ហាញថារូបគេពេញចិត្តជាផ្នែកមួយនៃក្រុមរបស់លោក Jurgen Klopp ។

​គួរបញ្ជាក់ថា ក្លឹបយក្សអេស្ប៉ាញ Real Madrid មានទំនាក់ទំនងជាមួយតារាឆ្នើមសញ្ជាតិសេណេហ្គាល់រូបនេះ នៅអំឡុងរដូវក្តៅ ហើយគ្រូបង្វឹកលោក Zinedine Zidane ក៏ជាអ្នកកោតសរសើរដ៏ធំមួយចំពោះកីឡាកររូបនេះជាយូរហើយផងដែរ ។

​ទោះជាយ៉ាងណា Mane បានទទូចថារូបគេមិនមានចំណាប់អារម្មណ៍ក្នុងការចាកចេញពីទឹកដី Anfield ទេ ហើយគេបានផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើការប្រកួតរបស់ក្រុម Liverpool ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ។

លើសពីនេះនៅពេលនិយាយអំពីអនាគតរបស់គេទៅកាន់ Complex Mane បាននិយាយថា៖«និយាយដោយស្មោះត្រង់ទៅខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួមជាសមាជិកនៃក្លឹប និងជាគ្រួសារនៅទីនេះ​។ យើងមានអ្នកគាំទ្រល្អបំផុតនៅលើពិភពលោក ដូច្នេះខ្ញុំតែងតែអរគុណចំពោះការគាំទ្រ​។ វាមិនគ្រាន់តែអស្ចារ្យសម្រាប់ខ្ញុំប៉ុណ្ណោះទេ វាថែមទាំងផ្តល់កម្លាំងចិត្តដល់ក្រុមទាំងមូលក្នុងការបង្ហាញទម្រង់លេង»៕

ប្រភព៖ Daily Mail