ចាប់មិនចេះអស់!!! ចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ នៅស្រុកបាធាយ ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន!
ព័ត៌មាន
959

កំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថបាន ចុះបង្ក្រាបករណីគ្រឿងញៀនដោយ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ នៅវេលាម៉ោង១៦ និង ០០នាទីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិព្រៃញ្ញា ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួន។ 

ជនសង្ស័យត្រូវបានឃាត់ខ្លួនទាំង០៤នាក់រួមមាន៖ ទី១-ឈ្មោះ ឆន គន្ធា ហៅធា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម, ទី២-ឈ្មោះ សេង ផាន់ណា (ហៅខៀវ) ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម , ទី៣-ឈ្មោះ ឯក ខៀវកញ្ញរិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ បុខរបរកសិករ រស់នៅភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម, និងទី៤-ឈ្មោះ ជឿន ឌឿន ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិបែមពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សចំនួន ០៥កញ្ចប់, ទូរស័ព្ទចំនួន០៤គ្រឿង, សម្ភារៈប្រើប្រាស់និងថង់ប្លាស់ស្ទិចមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងជំនាញបានចាត់ការតាមនីតិវិធី៕