ចាប់ក្របួចបានជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន១កញ្ចប់ធំ នៅខណ្ឌសែនសុខ
ព័ត៌មាន
12.4K

ភ្នំពេញ៖ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ នី មនោ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិគពង់លើ ឃុំត្រាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ម្ភារៈដកហូត ៖ក្រាមសថ្លា ០១ថង់ធំ , ទូរសព្ទ័ដៃ០១គ្រឿង ។

ដំណើររឿង ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យម្នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕