រថយន្ត០៣គ្រឿង និងpassap ០៣គ្រឿង ចតលើផ្លូវគ្មានសណ្តាប់ធ្នាប់ត្រូវបានស្ទូចយកទៅរក្សារទុក ដេីម្បីធ្វេីការផាកពិន័យតាមច្បាប់!!!
ព័ត៌មាន
3.16K

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ០៦ៈ៣០នាទី កម្លាំងបានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារទំនប់រួចបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅលើមហាវិថីម៉ៅសេទុង ផ្លូវលេខ៣៣៦(ផ្សារដើមគរ)ផ្លូវ ទេពផន ផ្លូវនេរុហ៌ មហាវិថីកម្ពុជាក្រោម មហាវិថីសហពន្ធ័រុស្សី(ចាប់ពីស្ពានអាកាស៧មករាដល់មុខព្រលានយន្តហោះ) ចំពោះរថយន្ដដែលឈប់ចតនៅលើផ្លូវដែលល្មើសនឹងផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ បើកបរបញ្ច្រាស់ទិស ឈប់ចតកន្លែងរថយន្តក្រុងដោយបញ្ជូនរថយន្ត០៣គ្រឿង passap ០៣ គ្រឿងត្រូវបានស្ទូចយកទៅរក្សារទុកនៅការិយាល័យដេីម្បីធ្វេីការផាកពិន័យតាមច្បាប់៕